"Together to Expertise for Patient Safety"

 សមាគមសណ្ដំ ប្រពោធនកម្ម និង សង្គ្រោះបន្ទាន់កម្ពុជា មានកត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និង និស្សិត ឲ្យបានជ្រាបថា សមាគមយើងខ្ញុំនឹងរៀបចំប្រារព្ធសន្និសីទប្រចាំឆ្នាំលើកទី២៧ ដែលគ្រោងនឹងប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ​ នាថ្ងៃ សុក្រ-សៅរ៍ ១២-១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជារៀងរាល់ឆ្នាំ សមាគម បានសហការជាមួយ សមាគមគិលានុបដ្ឋាកឯកទេស ដើម្បីរៀបចំការជួបជុំ ក្នុងគោលបំណងបង្កើននូវភាពស្និទ្ធស្នាលរវាង សហភាតរៈដែលប្រកបវិជ្ជាជីវៈទាក់ទង នឹងជំនាញសណ្ដំ ប្រពោធនកម្ម និង សង្គ្រោះបន្ទាន់ ក៍ដូចជាចែករំលែក និង ធ្វើបច្ចុប្បន្នភាពចំណេះដឹង និង បទពិសោធន៍ទាក់ទងនឹងវិស័យវេជ្ជសាស្ត្រ ជាពិសេស ឯកទេស សណ្ដំ ប្រពោធនកម្ម និង សង្គ្រោះបន្ទាន់ ដោយឡែក ប្រធានបទក្នុងឆ្នាំនេះ គឺផ្តោតទៅលើ ការរួមគ្នាអភិវឌ្ឍជំនាញ ក្នុងគោលបំណង បង្កើននូវសុវត្ថិភាពរបស់អ្នកជំងឺ ក៍ដូចជាប្រសិទ្ធភាពក្នុងការព្យាបាល ដោយមានការចូលរួមពីសំណាក់វាគ្មិនជាតិ និង​ អន្តរជាតិ ដែលពោរពេញទៅដោយបទពិសោធន៍ ជាច្រើនរូប។

សន្នីសីទប្រចាំឆ្នាំ (The Main Congress) ក្រោមប្រធានបទ "រួមគ្នាអភិវឌ្ឍជំនាញ ដើម្បីបង្កើនសុវត្ថិភាពរបស់អ្នកជំងឺ" នឹងប្រព្រឹត្តឡើងនាថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីតាំង សណ្ឋាគារសាន់វេភ្នំពេញ (Sunway Hotel Phnom Penh) រាជធានីភ្នំពេញ។

លោក-អ្នកអាចចាប់ផ្ដើមធ្វើការចុះឈ្មោះតាមរយៈ​ តំណលីងនេះ រួចធ្វើតាមការណែនាំដើម្បីបង់ប្រាក់៕ 

សម្រាប់ពត័មានបន្ថែម សូមផ្ញើសារមកកាន់ទំព័រហ្វេសបុករបស់ Scarmu Cambodia។ 

សូមអរគុណ







Previous Post Next Post

نموذج الاتصال