27th Annual Scientific Meeting of SCARMU : "Together to Expertise for Patient Safety"

សមាគមសណ្ដំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា មានកត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និង និស្សិត ឲ្យបានជ្រាបថា សមាគមយើងខ្ញុំនឹងរៀបចំប្រារព្ធ សិក្ខាសិលា-មុនសន្និសីទ និង សន្និសីទប្រចាំឆ្នាំលើកទី២៧ ក្រោមប្រធានបទ "រួមគ្នាអភិវឌ្ឍជំនាញ ដើម្បីបង្កើនសុវត្ថិភាពរបស់អ្នកជំងឺ" ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃ សុក្រ-សៅរ៍ ១២-១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេភ្នំពេញ (Sunway Hotel Phnom Penh) រាជធានីភ្នំពេញ ចាប់ពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ។

គោលបំណងសំខាន់ នៃសន្និសីទប្រចាំឆ្នាំរបស់សមាគម គឺប្រមូលផ្ដុំ វេជ្ជបណ្ឌិតដែលធ្វើការក្នុងផ្នែក ​សណ្ដំ, ប្រពោធនកម្ម និង​សង្គ្រោះបន្ទាន់ ដើម្បីផ្លាស់ប្ដូរ និង ចែករំលែកនូវ ចំណេះដឹង និង បទពិសោធន៍ថ្មីៗ តាមការវិវឌ្ឍន៍ដ៏ជឿនលឿនក្នុងវិស័យវេជ្ជសាស្ត្រ។

សម្រាប់ពត៌មានលម្អិត សមាគម SCARMU នឹងប្រកាសជូនដំណឹងក្នុងពេលឆាប់ៗនេះ។
សូមអរគុណ

The Cambodian Society of Anesthesiology, Critical Care, and Emergency Medicine (SCARMU) is delighted to host its 27th annual meeting. This year, the SCARMU proposes to provide a comprehensive pre-congress workshop focusing on regional anesthesia, followed by the main congress centered around the subject of "Together to Expertise for Patient Safety". Both events are scheduled to occur on the 24th and 25th of November 2023, at the Sunway Hotel based in Phnom Penh, the capital city of Cambodia. 


The mission of this campaign is to assemble the medical professionals working in anesthesia, critical care, and emergency medicine in order to promote the exchange of their expertise and share knowledge of the latest advances in these respective fields.


For further detail, the SCARMU will announce shortly.


Thank you so much!


Previous Post Next Post

نموذج الاتصال