Pre-Congress Workshop in Ultrasound Guided Regional Anesthesia and Analgesia

សមាគមសណ្ដំ ប្រពោធនកម្ម និង សង្គ្រោះបន្ទាន់កម្ពុជា មានកត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និង និស្សិត ឲ្យបានជ្រាបថា សមាគមយើងខ្ញុំនឹងរៀបចំប្រារព្ធសន្និសីទប្រចាំឆ្នាំលើកទី២៧ ដែលគ្រោងនឹងប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ​ នាថ្ងៃ សុក្រ-សៅរ៍ ១២-១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅឆ្នាំនេះ សមាគម នឹងរៀបចំនូវ សិក្ខាសិលា-មុនសន្និសីទ (Pre-Congress Workshop*)​ ទាក់ទងនឹង ការចាក់ថ្នាំស្ពឹក ដោយប្រើប្រាស់ ជំនួយអេកូសាស្ត្រ (Ultrasound guided Regional Anesthesia and Analgesia) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៧៖០០ព្រឹក តទៅ នៅសណ្ឋាគារសាន់វេភ្នំពេញ (Sunway Hotel Phnom Penh) រាជធានីភ្នំពេញ។

សិក្ខាសិលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែក នូវចំណេះដឹង និង បទពិសោធន៍ថ្មីៗ ពីសំណាក់គ្រូបង្គោលដែលសុទ្ធតែជាវេជ្ជបណ្ឌិតឯកទេស ធ្លាប់ទទួលបានការ បណ្ដុះបណ្ដាលទាំងក្នុងនិងក្រៅប្រទេស ទាក់ទងនឹងជំនាញ​ការចាក់ថ្នាំស្ពឹក ដោយប្រើប្រាស់ជំនួយអេកូសាស្ត្រ សម្រាប់កាត់បន្ថយការឈឺចាប់ របស់អ្នកជម្ងឺ៕

សម្រាប់លោក-លោកស្រី វេជ្ជបណ្ឌិតដែលបម្រើការនៅផ្នែកសណ្ដំ សង្គ្រោះបន្ទាន់ និង ប្រពោធនកម្ម ដែលមានបំណងចង់ចូលរួម អាចធ្វើការចុះឈ្មោះតាមតំណលីង ឬ ស្កេនកូដQR​ដែលភ្ជាប់ក្នុងរូបភាពខាងក្រោម។ បន្ទាប់ពីក្រុមការងាររបស់សមាគមធ្វើការវាយតម្លៃរួច យើងខ្ញុំនឹងទាក់ទងទៅកាន់បេក្ខជននៅពេលក្រោយ។ សូមធ្វើការចុះឈ្មោះឲ្យបានរួសរាន់ កន្លែងមានកំណត់៕






Previous Post Next Post

نموذج الاتصال